ខ្ញុំស្គាល់ទ្រង់ដែលបង្កើតពួកយើង
ផែនដីស្រែកឡើងថាទ្រង់ជាម្ចាស់
ខ្ញុំស្គាល់ព្រះដែលជាម្ចាស់លើម្ចាស់
គឺទ្រង់មានគ្រប់អំណាចរហូត
ទោះបីជាខ្ញុំមានអំពើបាបធ្ងន់
មិនស័កិ្តសមស្គាល់ព្រះអម្ចាស់ច្បាស់
លោហិតព្រះយេស៊ូវលាងបាបស្អាត់
ខ្ញុំស្គាល់ព្រះយេស៊ូវ ខ្ញុំស្គាល់ព្រះយេស៊ូវ
ខ្ញុំស្គាល់ព្រះដែលបានយាងមក
យេស៊ូវបន្ទាបមកសម្រាប់ខ្ញុំ
គឺត្រូវស្លាប់ទោះជាទ្រង់មិនចេះខុស
ដើម្បីឲ្យ ព្រលឹងខ្ញុំបានរស់
ទោះបីជាខ្ញុំមានអំពើបាបធ្ងន់
មិនស័កិ្តសមស្គាល់ព្រះអម្ចាស់ច្បាស់
លោហិតព្រះយេស៊ូវលាងបាបស្អាត់
ខ្ញុំស្គាល់ព្រះយេស៊ូវ ខ្ញុំស្គាល់ព្រះយេស៊ូវ
ខ្ញុំស្គាល់ទ្រង់ដ្បិតទ្រង់ស្ថិតក្នុងខ្ញុំ
វញ្ញាណបើកភ្នែកឲ្យជីវិតភ្លឺ
មានសង្ឃឹមរស់នៅអស់កល្បជានិច្ច
ហើយស្គាល់ទ្រង់ច្បាស់ជាងរៀងរហូត
ហើយស្គាល់ទ្រង់ច្បាស់ជាងរៀងរហូត
ថ្ងៃនោះយើងនឹងមិនមានបាបសោះ
យើងនឹងឈរឃើញព្រះអម្ចាស់ច្បាស់
លោហិតព្រះយេស៊ូវលាងបាបស្អាត់
អរគុណព្រះយេស៊ូវ អរគុណព្រះយេស៊ូវ
Written by Lucas Freeze
Produced by Lucas Freeze & Miles Vandiver
Video by Michael Freeze
コメント